Thursday, September 4, 2014

អំពីគេហទំព័រ





អារម្ភកថា
  មកដល់មិត្តអ្នកគាំទ្រ!
          ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេននឹងជម្រាបដល់ព្រះករុណាគុណម្ចាស់
គ្រប់ព្រះអង្គនិងញាតិញោមបានជ្រាបថា គេហទំព័រ រស្មីធម្មទាន នេះត្រូវបានបង្កើត
ឡើងនៅថ្ងៃសុក្រ ៨កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃសុក្រ
ទី៤ ខែកក្កដា គ.ស២០១៤ រួចដាក់ផ្សព្វផ្សាយទូទៅជាផ្លូវការ នៅថ្ងៃសុក្រ
១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃសុក្រ ទី១១ ខែកក្កដា
គ.ស២០១៤(វេលាម៉ោង ៥នឹង០៥ នាទីល្ងាច រដូវចូលព្រះវស្សា) ។
            មូលហេតុនៃការបង្កើត គេហទំព័រនេះឡើងក៏ដោយសារសទ្ធាជ្រះថ្លាបានផុស
ចេញអំពីចិត្ត របស់ខ្ញុំព្រះករុណា អាត្មាភាពផងដែរ។ ដូច្នេះទើបធ្វើឲ្យខ្ញុំព្រះករុណា អាត្មាភាព បង្កើតគេហទំព័រនេះឡើងដើម្បីចែករំលែកផ្សព្វផ្សាយជាធម្មទានទៅ
កាន់បណ្តាពុទ្ធសាសនិកទាំងឡាយ (ក្នុង នឹងក្រៅប្រទេស)មានព្រះសង្ឃ នឹង
គ្រហស្ថជាដើមដែលនិយមអានឬសិក្សារៀនសូត្រ តាមរយ³គេហទំព័រនេះផងដែរ។
            មួយចណែកទៀតគឺ ដើម្បីចង់សាយភាយធម៌ព្រះពុទ្ធ រួមទាំងសីលធម៌ក្នុង
ពុទ្ធសាសនា ទៅដល់មហាពុទ្ធបរិស័ទគ្រប់រូប ឲ្យបាននូវប្រយោជន៍ និងសេចក្តី
ចំរើនក្នុងព្រះសាសនាយើងគ្រប់ៗព្រះអង្គគ្រប់ៗគ្នា ។
            ជាអវសាន ខ្ញុំព្រះករុណា អាត្មាភាព សូមអរព្រះគុណនឹងអគុណទៅដល់ព្រះ
ករុណាគុណម្ចាស់នឹងញាតិញោមទាំងអស់ដែលមានចិត្តមេត្តា ស្រលាញ់រាប់អាន
គេហទំព័រ រស្មីធម្មទាន ដែលជាគេហទំព័រធម៌ព្រះពុទ្ធសាសនាយើង ។
រស្មីធម្មទាន គឺជាបណ្ណាល័យព្រះធម៌ពុទ្ធសាសនា !!
  • សូមបានសំរេចនូវសម្បត្តិ ៣ប្រការគឺ មនុស្ស ទេវតា ព្រះនិញ្វាន កុំឲ្យឃ្លាតឃ្លាឡើយ ។



  •  សេចក្តីបញ្ជាក់  សូមជំរាបថា រស្មីធម្មទាន ក៏មាន Facebook នឹង Page ផងដែរ ។


​​
ម្ចាស់គេហទំព័រ រស្មីធម្មទានព្រះតេជគុណ.គា សុគន្ធ

No comments:

Post a Comment